ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានដឹកនាំកម្មវិធី Wat4cam រួមជាមួយក្រុមការងារបច្ចេកទេស ចុះពិនិត្យមើលអនុគម្រោងដែលបានដាក់ស្នើសុំទៅ ក្នុងគម្រោង Wat4cam នៅលើទីតាំងអាងទឹក ៥មករា ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ÷ នៅថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានដឹកនាំកម្មវិធី Wat4cam រួមជាមួយក្រុមការងារបច្ចេកទេស, មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន ឃុំត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងការចុះពិនិត្យមើលអនុគម្រោងដែលបានដាក់ស្នើសុំទៅ ក្នុងគម្រោង Wat4cam នៅលើទីតាំងអាងទឹក ៥មករា ដែលអនុគម្រោងនេះបានស្នើសុំស្តារឡើងវិញស្ទឹងចាស់(ស្ទឹងស្លាប់) នៅឃុំត្បូងក្រពើរ​ និងឃុំកកោះស្រុកសន្ទុក។​ ក្នុងការចុះការពិនិត្យនៅទីតាំងគម្រោងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រុញឲ្យទីប្រឹក្សាបច្ចេកទេសគម្រោង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងអាជ្ញាធរឃុំ ដែលមានការពាក់ព័ន្ធសិក្សាគម្រោងឱ្យបានលឿន ដើម្បីដាក់ស្នើសុំចូលក្នុងផែនការកម្មវិធីឈានទៅរកការអនុម័តគម្រោងសាងសង់នាឆ្នាំខាងមុខដ៏ខ្លីនេះ ៕