ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រ ម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង និងម៉ាស៊ីនខ្នាតតូចរបស់បងប្អូនប្រជាកសិករចំនួន ២១គ្រឿង ចុះអន្តរាគមន៍ជួយសង្រ្គោះដំណាំស្រូវ ដែលកំពុងខ្វះទឹក

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រ ម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង និងម៉ាស៊ីនខ្នាតតូចរបស់បងប្អូនប្រជាកសិករចំនួន ២១គ្រឿង ចុះអន្តរាគមន៍ជួយសង្រ្គោះដំណាំស្រូវ ដែលកំពុងខ្វះទឹកចំនួន ៤៣១ហិកតា ស្ថិតនៅភូមិជើងទៀន ភូមិតាណូក ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ៕