ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចុះជួយអន្តរាគមន៍បូមទឹកជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការខ្វះខាតទឹកសម្រាប់ស្រូវរដូវវស្សា នៅប្រព័ន្ឋធារាសាស្ត្រម្កាក់ នៅភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង

ខេត្តសៀមរាប ÷ នៅថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចុះជួយអន្តរាគមន៍បូមទឹកជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការខ្វះខាតទឹកសម្រាប់ស្រូវរដូវវស្សា នៅប្រព័ន្ឋធារាសាស្ត្រម្កាក់ នៅភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង។ បច្ចុប្បន្ននេះ កម្ពស់ទឹកក្នុងអាងទឹកម្កាក់មានកម្រិតទាប ដែលមិនអាចបង្ហូរទឹកដោយបង្ហៀរចូលស្រែស្រូវកសិករបាន តម្រូវឲ្យប្រើប្រាស់ម៉ាសុីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ០២ គ្រឿង និងម៉ាសុីនខ្នាតតូចរបស់ប្រជាពលរដ្ឋចំនួន ១៥គ្រឿង ដើម្បីបូមទឹកពីប្រឡាយមេ និងប្រឡាយថ្នាក់ទី ២ សង្គ្រោះផ្ទៃដីស្រូវវស្សាចំនួន ៧៥ហិកតា ស្ថិតក្នុងភូមិ ចំនួន ០៤ភូមិ មានចំនួន ៧០គ្រួសារ ៕