លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នាំគ្រឿងចក្រអន្តរាគមន៍ចុះកាយផ្លូវទឹកដាក់លូ ដើម្បីនាំទឹកពីសំណង់បង្ហៀរសន្រ្ទែ(សឹ្ទងព្រៃខ្លុង) ជួយសង្រ្គោះស្រូវចំនួន ៦០០ហិកតា

ខេត្តពោធិ៍សាត់ ÷ នៅថ្ងៃចន្ទ ១កេីត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បាននាំគ្រឿងចក្រអន្តរាគមន៍ចុះកាយផ្លូវទឹកដាក់លូទំហំ ១០០សង់ទីម៉ែត្រ ដើម្បីនាំទឹកពីសំណង់បង្ហៀរសន្រ្ទែ(សឹ្ទងព្រៃខ្លុង) ជួយសង្រ្គោះស្រូវចំនួន ៦០០ហិកតា លើឃុំចំនួន៣ គឺ៖ ឃុំសន្រ្ទែ ឃុំរកាត និងឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕