ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស​ អញ្ជេីញចូលរួមកិច្ចសន្ទនាកម្រិតបច្ចេកទេសរួមគ្នារវាង​ គណៈកម្មការទន្លេមេគង្គ (MRC) និង​ASEAN លេីកទី១ ស្តីពីសន្តិសុខទឹក​ (The 1st MRC-ASEAN Water Security Dialogue) 

ខេត្តកំពង់ចាម ÷ នាថ្ងៃព្រហស្បតិ៍ ១១កេីត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស​ លោក​ ឃ្លោក​ សំអាង​ ប្រធាននាយកដ្ឋានផែនការ​ និងសហប្រតិបត្តិការអន្តរជាតិ​ និងលោក​ យិន​ សាវុធ​ ប្រធាននាយកដ្ឋានជលសាស្រ្ត​ និងការងារទន្លេ​ បានអញ្ជេីញចូលរួមកិច្ចសន្ទនាកម្រិតបច្ចេកទេសរួមគ្នារវាង​ គណៈកម្មការទន្លេមេគង្គ (MRC) និង​ASEAN លេីកទី១ ស្តីពីសន្តិសុខទឹក​ (The 1st MRC-ASEAN Water Security Dialogue) តាមប្រព័ន្ធវីដេអូ​ ដែលរៀបចំដោយ​ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS)​ នៅសាលប្រជុំសណ្ឋាគារ​ អិល​ បីអិន​ អាស៊ាន​ ទីរួមខេត្តកំពង់ចាម។
កិច្ចសន្ទនាកម្រិតបច្ចេកទេសរួមគ្នា​ MRCS និងលេខាធិការដ្ឋានអាស៊ាន​ រៀបចំឡេីងសម្រាប់រដ្ឋសមាជិកអាស៊ាន​ រួមមានផងដែរប្រទេសជាសមាជិក​ MRC និងដៃគូផ្សេងទៀត​ ក្នុងគោលបំណងដេីម្បីផ្តល់វេទិកាចែករំលែកបទពិសោធន៍​ និងរកដំណោះស្រាយរួមគ្នាលេីបញ្ហាប្រឈមផ្នែកសន្តិសុខទឹកក្នុងតំបន់អាស៊ាន​ ដោយផ្តោតលេីប្រធានបទសំខាន់បី​ រួមមាន:​ កង្វះទឹក​ គុណភាពទឹក​ និងគ្រោះហានិភ័យមកពីបញ្ហាអាកាសធាតុ ៕