តំណាងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមការងារក្រសួងធនធានទឹកនិងឧតុនិយម និងក្រុមការងាមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះត្រួតពិនិត្យ វាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ១១កន្លែង

ខេត្តព្រៃវែង ÷ នៅថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តំណាងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមការងារក្រសួងធនធានទឹកនិងឧតុនិយម និងក្រុមការងាមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះត្រួតពិនិត្យ វាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ១១កន្លែង ក្នុងខេត្តព្រៃវែង រួមមាន ៖
១-ទំនប់បារាយណ៍អណ្តែត ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ស្រោចស្រពស្រូវប្រាំងចំនួន ៧៣០ ហ.ត
២-ប្រឡាយមេទួលស្គារ ស្ថិតនៅសង្កាត់តាកោ ក្រុងព្រៃវែង ស្រោចស្រពស្រូវវស្សាចំនួន ២.៧០០ហ.ត និងស្រូវប្រាំងចំនួន ១.៨០០ហ.ត
៣-ប្រឡាយមេបូពា៍ ស្ថិតនៅឃុំល្វា ស្រុកព្រះស្តេច ស្រោចស្រពស្រូវវស្សាចំនួន ១.៤៤០ហ.ត និងស្រូវប្រាំងចំនួន ១.៨៧០ហ.ត
៤-ទំនប់ពោធិបូរី ស្ថិតនៅឃុំបឹងដោល ស្រុកព្រះស្តេច ស្រោចស្រពស្រូវវស្សា១.០០០ហ.ត និងប្រាំង ៩៥០ហ.ត
៥-ទំនប់កញ្ចំ ស្ថិតនៅឃុំកញ្ចំ ស្រុកពារាំង ស្រោចស្រពស្រូវវស្សាចំនួន ១.៨០០ហ.ត និងស្រូវប្រាំង ៤៦០ហ.ត
៦-ទំនប់ឆ្នុកទ្រូ ស្ថិតនៅឃុំរាបស្រុកពារាំង ស្រោចស្រពស្រូវវស្សា៣.៥០០ហ.ត និងស្រូវប្រាំង ១.៧០០ហ.ត
៧-ប្រឡាយមេប្រមូលដុំ ស្ថិតនៅឃុំស្មោងជើង ស្រុកកំចាយមារ ស្រោចស្រពស្រូវវស្សា៧៥០ហ.ត និងស្រូវប្រាំង១៣០ហ.ត
៨-ទំនប់ស្ទឹងជោរ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ ស្រោចស្រពស្រូវវស្សាចំនួន ២.០០០ហ.ត
៩-ទំនប់ស្ទឹងក្តារ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ ស្រោចស្រពស្រូវវស្សាចំនួន ១.៩០០ហ.ត
១០-ទំនប់ស្ទឹងចារ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ស្រោចស្រពស្រូវវស្សាចំនួន ២.៣៤០ហ.ត
១១-ប្រឡាយមេតាមះ ស្ថិតនៅឃុំក្របៅស្រុកកំចាយមារ ស្រពស្រូវវស្សាចំនួន ១.៥៥០ហ.ត ៕