ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រ ម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង បន្តចុះអន្តរាគមន៍ជួយសង្រ្គោះដំណាំស្រូវដែលកំពុងខ្វះទឹក

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រ ម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង បន្តចុះអន្តរាគមន៍ជួយសង្រ្គោះដំណាំស្រូវដែលកំពុងខ្វះទឹកចំនួន ៤៥៩ហិកតា ស្ថិតនៅភូមិជើងទៀន ភូមិស្រែប្រាំង ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ៕