ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះកសិកម្ម និងទឹក បានចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសំណើសុំគម្រោង
នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះកសិកម្ម និងទឹក បានចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសំណើសុំគម្រោង “Inclusive Livestock Value Chains and One Health Project” តាមរយៈកម្មវិធី Zoom ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិគ្រោះយោបល់ និងស្វែងរកធាតុចូលបន្ថែមលើគម្រោងស្នើសុំនេះ ៕