ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តកំពត ធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៤កន្លែង

ខេត្តកំពត ÷ នៅថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តកំពត ធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៤កន្លែង រួមមាន ៖ ស្ថានីយក្រុងកំពត ស្ថិតក្នុងក្រុងកំពត ស្ថានីយក្រុងដូនកែវ ស្ថានីយគុណភាពទឹកក្រោមដីត្នោតទេ និងស្ថានីយគុណភាពទឹកក្រោមដីស្ពានកំពង់រាប ដែលស្ថិតក្នុងខេត្តតាកែវ។ ក្រុមការងារបាន ៖
-ធ្វើការផ្លាស់ប្តូរឧបករណ៍វាស់កម្ពស់ទឹក
-ធ្វើការផ្លាស់ប្តូរឧបករណ៍វាស់គុណភាពទឹកក្រោមដី
-សម្អាតឧបករណ៍ និងបន្ទះ Solar ជៀសវាងការផ្ដល់ថាមពលពុំគ្រប់គ្រាន់ដល់ស្ថានីយ
-ធ្វើcalibration ឧបករណ៍វាស់កម្ពស់ទឹក និងទឹកភ្លៀង
-សម្អាតទីធ្លាជុំវិញបរិវេណស្ថានីយ ៕