លោក នួន គ្រឹះស្នា ចូលរួមអមដំណើរ  ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យស្ថានភាពអាងស្តុកទឹក ទំនប់ប្រឡាយផ្លូវទឹក ក្នុងជីក្រែង ខេត្តសៀមរាប

ថ្ងៃសៅរ៍ ១២ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងក្រុមការងារបចេ្ចកទេសមន្ទីរ​ ចូលរួមអមដំណើរ  ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប  ដឹកនាំក្រុមការងារក្រោមឱវាទរដ្ឋបាលខេត្ត ចុះត្រួតពិនិត្យស្ថានភាពអាងស្តុកទឹក ទំនប់ប្រឡាយផ្លូវទឹក និងស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ។​ ក្នុងនោះដែលក្រុមការងារ បានចុះធ្វើការត្រួតពិនិត្យ ស្ថានភាពប្រព័ន្ឋធារាសាស្ត្រ និងបញ្ហាគ្រោះរាំងស្ងួត ដើម្បីរកពិធីដោះស្រាយទៅថ្ងៃខាងមុខ មាននៅចំនុច  :

  1. ប្រព័ន្ធធារាសាស្រ្ត ម្កាក់ ឃុំគោកធ្លកលើ ស្រុក ជីក្រែង
  2. ប្រព័ន្ធធារាសាស្រ្តក្សាក ឃុំខ្វាវ ស្រុកជីក្រែង
  3. ប្រព័ន្ធធារាសាស្រ្ត សួងទំនប់៧៨ ឃុំអន្លង់សំណរ ស្រុក ជីក្រែង