ក្រុមការងារមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តស្វាយរៀង បានធ្វើការជួសជុលថែទាំគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកមួយចំនួនសម្រាប់ត្រៀមការងារអន្តរាគមន៍ក្នុងករណីមានគ្រោះធម្មជាតិ

ខេត្តស្វាយរៀង ÷ នៅថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តស្វាយរៀង បានធ្វើការជួសជុលថែទាំគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកមួយចំនួនសម្រាប់ត្រៀមការងារអន្តរាគមន៍ក្នុងករណីមានគ្រោះធម្មជាតិ រួមមាន ៖ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលអាចនឹងកើតមានទ្បើងជាយថាហេតុ នាពេលខាងមុខទៀត ៕