លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំមន្ត្រីបច្ចេកទេស សហការជាមួយអាជ្ញារធរស្រុក ឃុំ ភូមិ ចុះជួបប្រជុំបឋមជាមួយប្រជាពលរដ្ឋដែលពាក់ព័ន្ធអាងទឹកទំនប់ចាន់ថ្នាល ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ÷ ថ្ងៃអាទិត្យ ១៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីបច្ចេកទេស សហការជាមួយអាជ្ញារធរស្រុក ឃុំ ភូមិ ចុះជួបប្រជុំបឋមជាមួយប្រជាពលរដ្ឋដែលពាក់ព័ន្ធអាងទឹកទំនប់ចាន់ថ្នាល ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្ដីពីការស្វែងរកបញ្ហាប្រឈម នឹងដំណោះស្រាយពាក់ព័ន្ធការកំណត់ព្រំអាងទឹកដើម្បីស្ដារ សម្រាប់ស្តុកទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋ ។