ក្រុមការងារអន្តរក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ វាយតម្លៃ លទ្ធផលការងារថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រ អាចាង ស្ថិតនៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួង រួមមាន មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ លទ្ធផលការងារថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រ អាចាង ស្ថិតនៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលប្រព័ន្ធធារាសាស្ត្រ នេះ ស្រោចស្រពលើផ្ទៃដី ១០ ៣០០ ហិកតា ៕