ឯកឧត្តម គួច វែងស្រ៊ុន ប្រធានមុខព្រួញទទួលបន្ទុកខេត្តកោះកុង ចុះត្រួតពិនិត្យស្ថានភាពការប្រមូលផលស្រូវវស្សាក្នុងស្រុកស្រែអំបិល ខេត្តកោះកុង
ខេត្តកោះកុង ÷ នៅថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកោះកុង រួមនិងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង និងក្រុមការងារ បានចុះត្រួតពិនិត្យស្ថានភាពការប្រមូលផលស្រូវវស្សាក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដូចខាងក្រោម ៖
១-ការបង្កបង្កើនផល គឺល្អប្រសេីរ មិនមានបញ្ហាប្រឈម
២-ស្ថានភាពប្រព័ន្ធធារាសាស្ត្រ គឺមិនមានបញ្ហាខូចខាត ឬប្រឈមនោះដែរ ៕