ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានចុះធ្វើការ បើកទ្វារទឹកមេ ដើម្បីបង្ហូរទឹកទន្លេបញ្ចូលក្នុងព្រែកមេនៃប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១

ខេត្តកំពង់ចាម-ខេត្តព្រៃវែង ÷នាព្រឹកថ្ងៃពុធ ៩កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តព្រៃវែង និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកំពង់ចាម សហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ព្រមទាំងមន្រ្តីជំនាញក្រសួង និងមន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម និងខេត្តព្រៃវែង បានចុះពិនិត្យការបើកទ្វារទឹកមេត្រង់ចំណុចព្រែករកាកោង ស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីបង្ហូរទឹកទន្លេបញ្ចូលក្នុងព្រែកមេនៃប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១ រួចបញ្ចូលក្នុងប្រឡាយមេទី១ និងទី២ ដើម្បីត្រៀមបង្កាស្រោចស្រពស្រូវរដូវវស្សា ។
ក្នុងដំណេីរចុះពិនិត្យនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយក ក៏បានណែនាំដល់មន្ត្រីមន្ទីរ ទាំងពីរខេត្ត និងឆ្មាំទ្វារទឹក លេីកិច្ចដំណេីរការ និងការថែទាំក្នុងការបេីក-បិទទ្វារទឹក ចំពោះលក្ខណ:ប្រព័ន្ធមេកានិចឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ជាពិសេសលេីបញ្ហាកង់ទ្វារទឹក ម្យ៉ាងវិញទៀតត្រូវដាក់ស្លាកសញ្ញាគ្រោះថ្នាក់ និងសញ្ញាប្រកាសអាសន្ន ដេីម្បីជូនជ្រាបជាព័ត៌មានដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ខាងលេីនេះ។ ជាមួយគ្នាផងដែរ ក៏បានផ្តាំផ្ញេីតាមរយ:ប្រធានមន្ទីរឲ្យជួយធ្វេីការផ្សព្វផ្សាយប្រាប់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែក និងដងទន្លេមេគង្គ បង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងស្ថានភាពការហក់ឡេីងនៃទឹកទន្លេ មេគង្គ និងទឹកភ្លៀងនាពេលបច្ចុប្បន្ននេះផងដែរ។
នាពេលរសៀលថ្ងៃដដែល ឯកឧត្តម ឈា ប៊ុនរិទ្ធ ក៏បានបន្តចុះពិនិត្យជាក់ស្តែងនូវស្ថានភាពទឹក ទន្លេមេគង្គ និងបណ្តាប្រព័ន្ធធារាសាស្ត្រមួយចំនួន ព្រមទាំងការងារបង្កបង្កើនផលស្រូវរដូវវស្សានៅក្នុងខេត្តកំពង់ចាម តាមទីតាំងភូមិសាស្ត្រដូចខាងក្រោម៖
-ប្រព័ន្ធធារាសាស្ត្រជ្រោយចេក ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម គឺមានសភាពទឹកពេញគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កេីនផលរបស់ប្រជាកសិករ
-ប្រព័ន្ធធារាសាស្ត្រគោអេីត ស្ថិតក្នុងឃុំមេព្រីង ស្រុកបាធាយ គឺមានទឹកពេញគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កេីនផលរបស់ប្រជាកសិករស្រូវ
រដូវវស្សា ស្របពេលនេះផងដែរ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានបញ្ជាក់ផងដែរថា ៖
១.ស្ថានភាពទឹកទន្លេមេគង្គ ពិនិត្យត្រឹមថ្ងៃនេះ មានកម្ពស់ ១១.៩២ម៉ែត្រ បានហូរ ចូលព្រែក ១៦លេីចំនួន ៤១ ព្រែក ដូចនេះស្ថានភាពទឹក គឺមានលក្ខណ:ល្អ ប្រសេីរ សម្រាប់ការងារបង្កបង្កេីនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ
២.គិតរហូតមកដល់ពេលនេះ ខេត្តកំពង់ចាម ល្បឿននៃការបង្កបង្កើនផលស្រូវរដូវវស្សាអនុវត្តបានចំនួន:៩៥.២០៩ហិកតា=១១០,០៧% លេីផែនការចំនួន ៨៦.៥០០ហិកតា។ ក្នុងនោះ ការប្រមូលផលស្រូវបង្កើនរដូវបានចំនួន:១៣.៩៧៧ហិកតា=១៤,៩២% និងទិន្នផលចំនួន :៣,៥តោន/ហិកតា៕