នាយកដ្ឋានវិស្វកម្ម បានចុះកាយ កំប្លោក ស្មៅ សំរាម និងត្រឹបដែលដុះកកស្ទះតាមស្ទឹងតូច ជាពិសេសនៅតាមសំណង់កាត់ស្ទឹង ដែលធ្វើឲ្យរាំងស្ទះចរន្តទឹក មិនអាចហូរបានលឿន

ខេត្តកណ្តាល ÷ ក្រោយពីមានការផ្សព្វផ្សាយ របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងអាចមានជាជំនន់ទឹកភ្លៀងតាមដងស្ទឹងព្រែកត្នោត និងដើម្បីបញ្ចៀសការជន់លិច នាយកដ្ឋានវិស្វកម្ម បានចុះកាយ កំប្លោក ស្មៅ សំរាម និងត្រឹបដែលដុះកកស្ទះតាមស្ទឹងតូច ជាពិសេសនៅតាមសំណង់កាត់ស្ទឹង ដែលធ្វើឲ្យរាំងស្ទះចរន្តទឹក មិនអាចហូរបានលឿន នៅពេលមានទឹកជំនន់ ស្ឋិតក្នុងភូមិសាស្រ្ត ឃុំ អន្លុងរមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងគោលបំណងបង្វែរទឹកមួយផ្នែកពីទំនប់៧មករា នៅពេលមានជំនន់ទឹកស្ទឹងព្រែកត្នោត ឲ្យហូរតាមស្ទឹងតូច និងតាមប្រឡាយ ៧៨ រួចហូរចាក់ទៅទន្លេបាទី ដើម្បីបញ្ចៀសការជន់លិចចូលរាជធានីភ្នំពេញ ការងារនេះបានចាប់អនុវត្តថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ៕