នៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញប្រចាំខេត្តព្រះសីហនុ រួមជាមួយនឹងលោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះពិនិត្យ ៖
១. ស្ថានភាពទឹក និងការបង្កបង្កើនផលស្រូវនៅក្នុងប្រព័ន្ធទំនប់ការពារទឹកប្រៃ ប៉ុលឌែរ ៥&៦ នៃស្រុកព្រៃនប់
២. ទំនប់អាងទឹកសំរ៉ុង ស្ថិតក្នុងឃុំសំរ៉ុង និងឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ដែលកំពុងធ្វើការស្តារ និងជួសជុល បានប្រមាណ ៥០%
៣. បានចុះត្រួតពិនិត្យទំនប់ និងសំណង់ នៅអាងទឹកក្នុងតំបន់សេដ្ឋកិច្ចពិសេស ជា ជាំង ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់
​សម្រាប់ការងារបង្កបង្កេីនផលស្រូវរដូវវស្សានេះ​ គឺទទួលបានទឹកគ្រប់គ្រាន់​ ហេីយសន្ទូង​ មានការលូតលាស់ល្អប្រសេីរ។ មន្ទីរធនធានទឹក​ និងឧតុនិយមខេត្តព្រះសីហនុ បានបង្កេីនការយកចិត្តទុកដាក់លេីការគ្រប់គ្រងបរិមាណទឹកដែលមាន​ នៅតាមទំនប់អាងទឹក​ និងប៉ុលឌែរនិមួយៗ​ និងបានត្រៀមលក្ខណៈ ទាំងគ្រឿងចក្រ សម្ភារៈ រួចរាល់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងទប់ស្កាត់នូវគ្រោះមហន្តរាយដែលអាចកេីតមានឡេីងជាយថាហេតុនាចុងរដូវវស្សានេះ ៕