ឯកឧត្តម រុន តូ ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន  បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក តាមប្រព័ន្ធធារាសាស្ត្រ ការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករក្នុងស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ÷ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន រួមដំណើរដោយលោកប្រធាន-អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក តាមប្រព័ន្ធធារាសាស្ត្រ ការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករក្នុងស្រុកសាលាក្រៅ និងស្វែងយល់អំពីវិធានការកាត់បន្ថយជំនន់ទឹកភ្លៀងរបស់មន្ទីរ ។ ឯកឧត្តមប្រធានមុខព្រួញ ក៏បានផ្តល់នូវ អនុសាសន៍មួយចំនួនដល់មន្ទីរ ពិសេសវិធានការកាត់បន្ថយជំនន់ទឹកភ្លៀង ក៏ដូចជាវិធានការខ្ចប់ទឹកទុកនាពេលខាងមុខផងដែរ ៕