ខេត្តឧត្តរមានជ័យ ÷ បរិមាណទឹកភ្លៀងដែលបានធ្លាក់កម្រិតពី៧៥ទៅ៨៥ មម នាថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់ផ្ទៃរងទឹកភ្លៀងស្ទឹងស្រែងនៅបានបង្កឲ្យកម្ពស់ទឹកក្នុងអាងទឹកទាំង ០៥កន្លែង នៅលើដងស្ទឹងស្រែងហក់ឡើងជិតដល់ និងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្

ខេត្តឧត្តរមានជ័យ ÷ បរិមាណទឹកភ្លៀងដែលបានធ្លាក់កម្រិតពី៧៥ទៅ៨៥ មម នាថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់ផ្ទៃរងទឹកភ្លៀងស្ទឹងស្រែងនៅបានបង្កឲ្យកម្ពស់ទឹកក្នុងអាងទឹកទាំង ០៥កន្លែង នៅលើដងស្ទឹងស្រែងហក់ឡើងជិតដល់ និងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន តែស្ថានភាពកម្ពស់ទឹកនេះមិនអាចឈានដល់កម្រិតប្រកាសអាសន្ននោះទេ ដោយសារសមត្ថភាពដោះទឹករបស់សំណង់បង្ហៀរ និងសំណង់ទ្វារទឹកដោះបានលឿន។
សូមបញ្ជាក់ស្ថានភាពកម្ពស់ទឹកនាព្រឹកនេះ ៖
១-អាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទឹកមានកម្ពស់ ១,៦៥ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ២,០០ម៉ែត្រ
២-អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៨៤ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ
៣-អាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៤៩ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៥០ម៉ែត្រ
៤-អាងទឹកស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ទឹកមានកម្ពស់ ៣៩,៨០ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣៩,៩០ម៉ែត្រ
៥-អាងទឹកស្រែង១ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ទឹកមានកម្ពស់ ២៦,៥៥ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ២៧,០០ម៉ែត្រ ៕