លោក ចាប កុយ  បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃស្រុកជាំក្សាន្ត ការចុះពិនិត្យតាមបណ្តាអាងទឹក

ខេត្តព្រះវិហារ ÷ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃស្រុកជាំក្សាន្ត ការចុះពិនិត្យតាមបណ្តាអាងទឹកពុំទាន់មានសភាពការអ្វីគួរកត់សំគាល់ទេ ប៉ុន្តែទឹកបានហូចុះមកដល់ក្បាលទឹកសែន ត្រង់ចំនុចស្ពានតាកឹង នៅស្ថានីយស្ពានតាកឹង មានកម្ពស់ទឹក១៣,០៧ម និងកម្ពស់ទឹកនៅស្ថានីយទីរួមខេត្តព្រះវិហារ មានកម្ពស់ទឹក១១,៣៨ម និងកម្ពស់ទឹកត្រូវប្រកាសអាសន្ន១១,៥០ម មកដល់បច្ចុប្បន្ននេះស្ថានភាពទឹកធម្មតាទេ ៕