ឯកឧត្តម ចាន់ ស៊ីណាត ប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ និងសហការីទាំងអស់ បានដឹកនាំធ្វើការត្រួតពិនិត្យលើតំបន់ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្ម នៅវេលាម៉ោង ១០:៣០ យប់

ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ ស៊ីណាត ជាអនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ និងសហការីទាំងអស់ បានដឹកនាំធ្វើការត្រួតពិនិត្យលើតំបន់ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្ម នៅវេលាម៉ោង ១០:៣០ យប់ ក្នុងពេលដែលទឹកក្នុងតំបន់ខេត្តស្រះកែវរបស់ប្រទេសថៃ ទឹកក្នុងតំបន់ស្ទឹងកំបុត ច្រកបឹងត្រកួន តំបន់អាងតាម៉េង និងតំបន់អាងពន្លៃរបស់ស្រុកថ្មពួក និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បន្តឡើងជាបន្តបន្ទាប់ ៕