ឯកឧត្តម ម៉ី លីហួត ប្រធានមុខព្រួញខេត្តព្រៃវែង ចុះបើកទ្វារទឹកនៅតាមដងទន្លេតូច ស្ថិតក្នុងឃុំមហាលាភមស្រុកកោះសូទិន ខេត្តកំពង់ចាម

ខេត្តព្រៃវែង ÷ នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង រួមសហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះបើកទ្វារទឹកនៅតាមដងទន្លេតូច ស្ថិតក្នុងឃុំមហាលាភមស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីនាំទឹកទន្លេបញ្ចូលស្តុកទុកក្នុងបឹងធម្មជាតិការពិត និងតាមប្រព័ន្ធវ៉ៃគោ ក្នុងពេលទឹកទន្លេមេគង្គកំពុងហក់ឡើងលើ ៕