ឯកឧត្តម ចាន់ ស៊ីណាត ប្រធានមុខព្រួញទិស ខេត្តបន្ទាយមានជ័យ បានដឹកនាំធ្វើការត្រួតពិនិត្យ និងត្រៀមរៀបចំផែនការយុទ្ធសាស្រ្តដើម្បីធ្វើការបញ្ជាទឹក និងគ្រប់គ្រងទឹកក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ ស៊ីណាត ជាអនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទិស ខេត្តបន្ទាយមានជ័យ និងសហការីទាំងអស់ បានដឹកនាំធ្វើការត្រួតពិនិត្យ និងត្រៀមរៀបចំផែនការយុទ្ធសាស្រ្តដើម្បីធ្វើការបញ្ជាទឹក និងគ្រប់គ្រងទឹកក្នុងខេត្តបន្ទាយមានជ័យ ដោយធ្វើសកម្មភាពដូចតទៅ ៖
១- ធ្វើការពិនិត្យលើតំបន់ណាំតូវ និងតំបន់អន្សងនៀវ
២- ធ្វើការពិនិត្យលើតំបន់ស្ទឹងក្រសាំងត្រង់ភូមិសាស្ត្រ សៃហ្វុនតំបន់ត្រីកោណរវាងស្រុកសំរោង និងស្រុកចុងកាល់ របស់ខេត្តឧត្តមានជ័យ ស្រុកស្រីស្នំ របស់ខេត្តសៀមរាប និងស្រុកភ្នំស្រុក របស់ខេត្តបន្ទាយមានជ័យ ៕