ឯកឧត្តម ចាន់ ស៊ីណាត ប្រធានមុខព្រួញ ប្រចាំខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារក្រសួង  ដែលមានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹកជំនន់ ទឹកភ្លៀង ស្ថិតនៅក្រុងសិរីសោភ័ណ និងជំនន់ស្រុកមង្គលបូរី 

ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញ ប្រចាំខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារក្រសួង និងក្រុមការរងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងបានចូលរួម ពីលោកអភិបាលស្រុក អភិបាលរង លោកមេឃុំ ស្រុកមង្គលបូរី ។ បានចុះពិនិត្យស្ថានភាពទឹកជំនន់ ទឹកភ្លៀង ស្ថិតនៅក្រុងសិរីសោភ័ណ និងជំនន់ស្រុកមង្គលបូរី (សូមបញ្ជាក់-ជំនន់ស្រុកមង្គលបូរី គឺមកពីទឹកភ្លៀង , ទឹកហូរទាំងស្រុងមកពីស្ទឹងមង្គលបូរីផង និងទឹកហូរទាំងស្រុងមកពីក្រុងសិរីសោភ័ណផង) ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាឲ្យក្រុមការងារដឹកនាំគ្រឿងចក្រអេស្ការ ចំនួន ០២គ្រឿង និងគ្រឿងចក្រអេស្ការ ចំនួន ០២គ្រឿងទៀត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សរុប ចំនួន ០៤គ្រឿង ។ គ្រឿងចក្រទាំង០៤ បានចុះកាយបេីក មុខទឹក ០៨កន្លែង ដែលជាកន្លែងស្ទះចរន្នទឹក ។ ក្រោយពីបាន និងកាយបេីកមុខទឹករួចមក ទឹកបានស្រកជាបណ្តីរៗ ផ្ទះប្រជាពលរដ្ឋបានធូរស្រាលវិញ ៕