លោក ចាប កុយ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពអាងទឹក៩៥ ស្ថិតនៅភូមិទំនប់ សង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ÷ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពអាងទឹក៩៥ ស្ថិតនៅភូមិទំនប់ សង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ក្រោយពីបានពិនិត្យហើយឃើញថាមាន ពើក និងកំប្លោក មកកកនៅពីមុខសំណង់បង្ហៀរយ៉ាងច្រើន ក្រុមការងារមន្ទីរខេត្តបានយកគ្រឿងចក្រចំនួួន ០១គ្រឿង អេស្ការវាទ័រ ចុះមកកាយពើក និងកំប្លោកចេញពីមុខសំណង់បង្ហៀរអាងទឹក៩៥ ដើម្បីបើកមុខទឹក ឲ្យហូរបានលឿន ៕