លោក ប្រធានមន្ទីរ ញឺន កួន តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករត្រីមាសទី៣ ចំនួន ០៦តោន និងស៊ីម៉ងត៍១០តោន សម្រាប់កសាងអង្គភាព ប្រគល់ជូនសម្ព័ន្ធមេត្រីភាពកងទ័ព វរៈសេនាតូចលេខ ០១ និងលេខ ០២

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក ប្រធានមន្ទីរ ញឺន កួន តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករត្រីមាសទី៣ ចំនួន ០៦តោន និងស៊ីម៉ងត៍១០តោន សម្រាប់កសាងអង្គភាព ប្រគល់ជូនសម្ព័ន្ធមេត្រីភាពកងទ័ព វរៈសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសិករងឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំទិសប្រាសាទតាក្របី ៕