ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម ថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ​ ព្រែកខ្លុង​ និងស្ថានីយ​សន្ទ្រែ 

ខេត្តពោធិ៍សាត់ ÷ នៅថ្ងៃ​អង្គារ​ ១៤​រោច ខែ​ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តពោធិ៍សាត់បានធ្វើការវាស់ធារទឹក​ និងថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ​ ព្រែកខ្លុង​ និងស្ថានីយ​សន្ទ្រែ ។ ក្រុមការងារបាន ៖
-ធ្វើការវាស់ធារទឹក​ ដេីម្បីបានដឹងពីបរិមាណធារទឹកនៅស្ថានីយ​ទាំងពីរ
-សម្អាតឧបករណ៍ និងបន្ទះ Solar ជៀសវាងការផ្ដល់ថាមពលពុំគ្រប់គ្រាន់ដល់ស្ថានីយ
-ធ្វើcalibration ឧបករណ៍វាស់កម្ពស់ទឹក
-សម្អាត់ទីធ្លាស្ថានីយផងដែរ ៕