មន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹកទំនប់ពោធិ៏តាត្រេះ បានចុះទប់រលកការពារជើងទេរក្នុងអាងបាន ១២៧ម, រន្ធនាគ ៤៣កន្លែង ប្រវែង ៣០០ម និងកាយដាក់លូមុខកាត់ ៨០០មម ចំនួន ០២កន្លែង

ខេត្តកំពង់ចាម ÷ នៅថ្ងៃអាទិត្យ ០៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ មន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹកទំនប់ពោធិ៏តាត្រេះ បានចុះទប់រលកការពារជើងទេរក្នុងអាងបាន ១២៧ម, រន្ធនាគ ៤៣កន្លែង ប្រវែង ៣០០ម និងកាយដាក់លូមុខកាត់ ៨០០មម ចំនួន ០២កន្លែង (បង្វៀងផ្លូវទឹកភ្លៀងខាងក្រៅទំនប់ស្របតាមប្រឡាយស្ថិតនៅភូមិក្រដាស់”ក” ឃុំតាំក្រសាំង និងភូមិរូងដំរី ឃុំត្រប់ ស្រុកបាធាយ (ត្រងទឹកភ្លៀងបាន៩០%) និងបានណែនាំឲ្យសហគមន៍បន្តការតាមដានជាប្រចាំ ៕