ឯកឧត្តម ចាន់ស៊ីណាត អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំសិក្ខាអន្តរជាតិ ស្តីពីការត្រួតពិនិត្យ និងធ្វើការអនុវត្តនីតិវិធីនិយាមខ្នាតអន្តរជាតិ លើកិច្ចដំណើការការងារធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទាំងមូលនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងវិស័យធនធានទឹកនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ 

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB និងដោយបានទទួលនូវការគាំទ្រពេញទំហឹង និងជាប្រចាំពីសំណាក់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, MEF និងធនាគារវិនិយោគនៃសហគមន៍អឺរ៉ុប, EIB និងដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេសពាក់ព័ន្ធទាំងអស់បានធ្វើការបង្កើតឡើងនូវមជ្ឈមណ្ឌលជាតិគ្រប់គ្រងវិស័យធនធានទឹកនិយាមអន្តរជាតិ។
ដើម្បីធ្វើការអនុវត្តដោយសកម្មលើការគ្រប់គ្រងវិស័យធនធានទឹកទទួលបានជោគជ័យក្នុងយុទ្ធសាស្រ្តចតុកោណរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វេីសមាហរណកម្មគ្រប់មតិយោបល់ និងបទពិសោធន៍ជាមួយនឹងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ និងថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដើម្បីធានាឲ្យ បាននៅភាពរឹងមាំ និងនិរន្តរភាពនៃមជ្ឈមណ្ឌលជាតិខាងលើនេះ។
ពីថ្ងៃចន្ទ ៥កើត ដល់ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ស៊ីណាត អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងឯកឧត្តមអស់លោក លោកស្រី និង នាងកញ្ញា សហការីទាំងអស់អញ្ជើញពីគ្រប់អង្គភាពចំណុះក្រសួង បានដឹកនាំសិក្ខាអន្តរជាតិ ស្តីពីការត្រួតពិនិត្យ និងធ្វើការអនុវត្តនីតិវិធីនិយាមខ្នាតអន្តរជាតិ លើកិច្ចដំណើការការងារធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទាំងមូលនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងវិស័យធនធានទឹកនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលាអន្តរជាតិនេះបានប្រព្រឹត្តទៅតាម Video Conference, VC ពីសាលប្រជុំរំដួល ទីស្តីការក្រសួង។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ៖
១- តំណាងជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, MEF ជាច្រើនរូប
២- ឯកឧត្តមនាយក Jiangfeng Zhang, អស់លោក លោកស្រី និងនាងកញ្ញា មន្រ្តីជាន់ខ្ពស់របស់ ADB ជាច្រើនរូប
៣- អស់លោក លោកស្រី និងនាងកញ្ញា តំណាងជាន់ខ្ពស់របស់ EIB និងតំណាងស្ថានទូត EU ប្រចាំប្រទេសកម្ពុជា។
៤- ឯកឧត្តម David Block តំណាង ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត Robert Carr, CEO របស់ eWater និងសហការី និងតំណាងរបស់ DFAT
៥- កញ្ញា Bo Zhang មន្រ្តីជាន់ខ្ពស់របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB
៦- តំណាងជាន់ខ្ពស់របស់ធនាគារពិភពលោក WB
៧- គ្រប់តំណាងទាំងអស់នៃបណ្តាអង្គការក្នុង UNESCO, UNDP, GCF, IFAT, និងUN-FAO
៨- តំណាងរបស់ Dellt FEWS
៩- ឯកឧត្តម តំណាងក្រសួងពាក់ព័ន្ធទាំងអស់ ៕