ឯកឧត្ដម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្តម ម៉ៅ ហាក់ ដែលជាប្រធានមុខព្រួញរាជធានីភ្នំពេញ ឯកឧត្ដមអគ្គនាយកកិច្ចការបច្ចេកទេស ឯកឧត្តមទីប្រឹក្សា និងលោក ហៀង ម៉េង ដែលជាប្រធានមុខព្រួញខេត្តកំពង់ស្ពឺ រួមជាមួយក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យតាមបណ្តាទីតាំងសម្រាប់ត្រៀមដោះទឹកជំនន់ស្ទឹងព្រែកត្នោត
រាជធានីភ្នំពេញ-ខេត្តកំពង់ស្ពឺ ÷ នៅរសៀលថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ម៉ៅ ហាក់ ដែលជាប្រធានមុខព្រួញរាជធានីភ្នំពេញ ឯកឧត្ដមអគ្គនាយកកិច្ចការបច្ចេកទេស ឯកឧត្តមទីប្រឹក្សា និងលោក ហៀង ម៉េង ដែលជាប្រធានមុខព្រួញខេត្តកំពង់ស្ពឺ រួមជាមួយក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យតាមបណ្តាទីតាំងសម្រាប់ត្រៀមដោះទឹកជំនន់ស្ទឹងព្រែកត្នោត មានដូចជា ៖
– ទឹកមួយផ្នែកដែលហូរតាមស្ទឹងតូច និងប្រឡាយ ៧៨ ដែលអាចដោះទឹកបានបច្ចុប្បន្នប្រមាណ 80m3/s ។
– នៅចំណុចទ្វារទឹកស្ពានកំពង់ដង្កោ ដែលមានសមត្ថភាពអាចដោះទឹកប្រមាណ 60m3/s ចូលទៅបឹងជេីងលោងបានតាមស្ទឹងបាទី និងបណ្តាប្រឡាយមួយចំនួនទៀត ។
ជារួមការដោះទឹកជំនន់ មួយផ្នែកតាមស្ទឹងតូច និងប្រឡាយ ៧៨ អាចដំណេីរការបាន ៕







