ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រជុំកិច្ចការងារបច្ចេកទេស ដើម្បីត្រួតពិនិត្យ តាមដានស្ថានភាពទឹក និងដាក់ផែនការបន្ថែម ដើម្បីបង្ការទុកជាមុនក្នុងករណីមានជំនន់ស្ទឹងព្រែកត្នោតកើតឡើង 

នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រជុំកិច្ចការងារបច្ចេកទេស រួមជាមួយឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស ថ្នាក់ដឹកនាំដែលជាប្រធានមុខព្រួញប្រចាំខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ រួមទាំងលោកប្រធាននាយកដ្ឋានជំនាញ លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេស ដើម្បីត្រួតពិនិត្យ តាមដានស្ថានភាពទឹក និងដាក់ផែនការបន្ថែម ដើម្បីបង្ការទុកជាមុនក្នុងករណីមានជំនន់ស្ទឹងព្រែកត្នោតកើតឡើង ព្រមទាំងចាត់ឲ្យអនុវត្តការងារជួសជុលកែលម្អសណ្តទំនប់ឲ្យបានរឹងមាំ និងកាយយកកំប្លោក បើកមុខទឹក ពន្លឿនរំហូរទឹកឲ្យបានល្អប្រសើរជាងមុន តាមប្រព័ន្ធវីដេអូ Zoom ៕