ឯកឧត្ដម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្ដម ម៉ៅ ហាក់ ដែលជាប្រធានក្រុមការងារមុខព្រួញរាជធានីភ្នំពេញ និងក្រុមការងារខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល សហការណ៍ជាមួយ ក្រុមហ៊ុនទទួលការសាងសង់ GDFC របស់ប្រទេសចិនបានចុះពិនិត្យទីតាំងតាមដងស្ទឹងតូច និងប្រឡាយ ៧៨ ដេីម្បីរៀបចំដំណេីរការស្តារស្ទឹងតូចនេះ ដែលជាផ្នែកមួយក្នុងគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ
នៅថ្ងៃអាទិត្យ ១១កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់របស់ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្ដម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្ដម ម៉ៅ ហាក់ ដែលជាប្រធានក្រុមការងារមុខព្រួញរាជធានីភ្នំពេញ និងក្រុមការងារខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល សហការណ៍ជាមួយ ក្រុមហ៊ុនទទួលការសាងសង់ GDFC របស់ប្រទេសចិនបានចុះពិនិត្យទីតាំងតាមដងស្ទឹងតូច និងប្រឡាយ ៧៨ ដេីម្បីរៀបចំដំណេីរការស្តារស្ទឹងតូចនេះ ដែលជាផ្នែកមួយក្នុងគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ។ ដេីម្បីអនុវត្តសកម្មភាពនេះបានរលូន នៅពេលរសៀល ក្រុមការងារ ក្រុមហ៊ុនចិនទទួលការសាងសង់ និងអាជ្ញាធរដែនដី ស្រុកកណ្តាលស្ទឹង និងអាជ្ញាធរមូលដ្ឋានឃុំ ត្រពាំងវែង ឃុំអន្លង់រមាត និងឃុំដេីមឫស បានប្រជុំពិភាក្សាផ្សព្វផ្សាយ និងស្នេីសុំកិច្ចសហការណ៍ក្នុងការងារស្តារស្ទឹងនេះ ។
កិច្ចដំណេីរការស្តារនេះ នឹងចាប់ផ្តេីមនៅស្អែក បេីទោះបីជាមិនទាន់បេីកការដ្ឋានសាងសង់ផ្លូវការនៅឡេីយក្តី តែជាការត្រៀមលក្ខណៈសម្រាប់ត្រៀមបង្ការទប់ទល់នឹងទឹកជំនន់ស្ទឹងព្រែកត្នោត ដែលអាចកេីតឡេីងនៅចំពោះមុខនេះ ៕









