(ខេត្តឧត្តរមានជ័យ) បរិមាណទឹកភ្លៀងដែលបានធ្លាក់នាថ្ងៃទី១៤-១៧ ខែតុលា ឆ្នាំ២០២១ កម្រិត ១៥៧ មម នៅផ្ទៃរងទឹកភ្លៀងអាងទឹកបន្សាយរាក់ ស្ថិតនៅសង្កាត់បន្សាយរាក់ ក្រុងសំរោង បានបង្កឲ្យកម្ពស់ទឹកក្នុងអាងហក់ឡើងគម្រាមកំហែងដល់តួរទំនប់

(ខេត្តឧត្តរមានជ័យ) បរិមាណទឹកភ្លៀងដែលបានធ្លាក់នាថ្ងៃទី១៤-១៧ ខែតុលា ឆ្នាំ២០២១ កម្រិត ១៥៧ មម នៅផ្ទៃរងទឹកភ្លៀងអាងទឹកបន្សាយរាក់ ស្ថិតនៅសង្កាត់បន្សាយរាក់ ក្រុងសំរោង បានបង្កឲ្យកម្ពស់ទឹកក្នុងអាងហក់ឡើងគម្រាមកំហែងដល់តួរទំនប់ មើលឃើញបញ្ហាប្រឈមនេះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះអន្តរាគមន៍ទប់ស្កាត់ការពារទឹកហូរកាត់លើខ្នងទំនប់នាវេលាយប់នេះ ៕