ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស  លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ដែល ជា ប្រធានមុខព្រួញ ខេត្តកណ្តាល ដោយមានកិច្ចសហការពី ឯក ឧត្តម តាំង ម៉េងលាន អភិបាលរងនៃគណ:អភិបាលខេត្តកណ្ដាល ចុះពិនិត្យមើលវឌ្ឍនភាពនៃការកាយស្តារបើកមុខទឹកព្រែកខ្សេវ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល 

នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស រួមដំណេីរដោយ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ដែល ជា ប្រធាន មុខ ព្រួញ ខេត្ត កណ្តាល ដោយមានកិច្ចសហការពី ឯក ឧត្តម តាំង ម៉េងលាន អភិបាលរងនៃគណ:អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យមើលវឌ្ឍនភាពនៃការកាយស្តារបើកមុខទឹកព្រែកខ្សេវ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីរំដោះជំនន់ទឹកភ្លៀងដែលមានប្រភពទឹកមកពីស្ទឹងព្រែកត្នោត ចេញពីប្រឡាយ ៩៦ និង ៩៤ ដោយតភ្ជាប់ទៅវាលបឹងរាន រួចបន្តបង្ហូរទម្លាក់ឆ្ពោះទៅទន្លេបាសាក់ ដោយធ្វើការចាក់ដីបំពេញកូដ និងកិនបង្ហាប់តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងភូមិសាស្ត្រភូមិឆ្មាពួន និងភូមិជើងកើប ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បច្ចុប្បន្នក្រុមការងារ ស្តារព្រែកខ្សេវ សម្រេចបានប្រមាណ៨៥%។
សូមបញ្ជាក់ថា ដើម្បីសម្រួលដោះទឹកជំនន់ឲ្យសមស្រប និងកាន់តែមានប្រសិទ្ធភាព ជាជំហានបន្ទាប់ គឺត្រូវធ្វេីការស្តារព្រែកចំនួន ០៣ បន្ថែមទៀត មានដូចជា ព្រែកថី ព្រែកសំរោង និងព្រែកឡុង ប៉ុន្តែបច្ចុប្បន្ននេះ ព្រែកទាំងបី មានប្រជាពលរដ្ឋតាំងលំនៅដ្ឋានលើព្រែក ដែលតម្រូវជាចាំបាច់ឲ្យមានការសម្របសម្រួល និងដំណោះស្រាយសមរម្យណាមួយ ពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋបាលខេត្តកណ្តាលផងដែរ ៕