ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រប្រឡាយមេព្រៃលើ

ខេត្តកំពត ÷ នៅថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រប្រឡាយមេព្រៃលើ ដែលមានប្រឡាយមេ ប្រវែង ៣ ៨២៥ម៉ែត្រ , ប្រឡាយរង ប្រវែង ២២ ៨៩៣ម៉ែត្រ និងសំណង់ស្ពានឆ្លងកាត់ប្រឡាយ ចំនួន ១៥កន្លែង ។ បម្រើឲ្យការស្រោចស្រពលើផ្ទៃដីរដូវវស្សា ៥៩០ហិកតា និងប្រាំង ៥០០ហិកតា ស្ថិតក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ៕