ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ នឹងក្រុមហ៊ុនចិន(COGG) បានចុះពិនិត្យជាក់ស្តែង លើលទ្ធភាពអនុវត្តគម្រោងសាងសង់ ប្រព័ន្ធស្រោចស្រព នឹងការពារទឹកជំនន់ស្ទឹងព្រែកត្នោត

រាជធានីភ្នំពេញ ÷ នៅថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម , ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ នឹងក្រុមហ៊ុនចិន(COGG) បានចុះពិនិត្យជាក់ស្តែង លើលទ្ធភាពអនុវត្តគម្រោងសាងសង់ ប្រព័ន្ធស្រោចស្រព នឹងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតនៅភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីជំនន់ស្ទឹងព្រែកត្នោតបានស្រកចុះមកនៅសភាពដើមឡើងវិញ ៕