ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ​ និងសិក្សាធារទឹកនៅទីតាំងស្ថានីយក្បាលហុង ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ÷ នៅថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ​ និងសិក្សាធារទឹកនៅទីតាំងស្ថានីយក្បាលហុង។ ក្រុមការងារបាន៖
-ធ្វើការត្រួតពិនិត្យទិន្នន័យដែលវាស់ដោយស្ថានីយ និងធ្វើ Calibrate ឧបករណ៍
-សិក្សារកទំនាក់ទំនងធារទឹក និងកម្ពស់ទឹក
-សម្អាតបន្ទះ Solar ជៀសវាងការផ្ដល់ថាមពលពុំគ្រប់គ្រាន់ដល់ស្ថានីយផងដែរ ៕