ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រួមសហការជាមួយអាជ្ញាធរអគ្គិសនីខេត្តបានធ្វើការផ្លាស់ប្ដូរត្រង់ស្វូរថ្មី ដែលត្រង់ស្វូរចាស់រងប៉ះពាល់ដោយបាតុភូតរន្ទះបាញ់បណ្ដាលឲ្យឆេះពុំអាចដំណើរការ

ខេត្តព្រៃវែង ÷ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រួមសហការជាមួយអាជ្ញាធរអគ្គិសនីខេត្តបានធ្វើការផ្លាស់ប្ដូរត្រង់ស្វូរថ្មី ដែលត្រង់ស្វូរចាស់រងប៉ះពាល់ដោយបាតុភូតរន្ទះបាញ់បណ្ដាលឲ្យឆេះពុំអាចដំណើរការបាននៅស្ថានីយបូមទឹកទី២ នៃប្រព័ន្ធធារាសាស្រ្តទំនប់ការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក ស្ថិតនៅភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ៕