ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រអាងទឹកទំនប់អូរឃ្លៃ

ខេត្តកំពត ÷ នៅថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រអាងទឹកទំនប់អូរឃ្លៃ ដែលមានទំនប់ប្រវែង ១ ៥១២ម៉ែត្រ , ប្រឡាយមេ ប្រវែង ៥ ១០៤ម៉ែត្រ , ប្រឡាយរង ប្រវែង ១ ៤៨៤ម៉ែត្រ , ប្រឡាយដោះទឹក ប្រវែង ៤ ២៧៥ម៉ែត្រ , សំណង់ទ្វារដោះទឹក ០១កន្លែង, សំណង់ទ្វារទឹក ០៧កន្លែង , សំណង់ស្ទាក់ទឹក ចំនួន ២១កន្លែង និងផ្លូវលំចូលទៅកាត់ទំនប់ ប្រវែង ៤៧៦ម៉ែត្រ ។ បម្រើឲ្យការស្រោចស្រពលើផ្ទៃដីរដូវវស្សា ៦៥០ហិកតា និងប្រាំង ១០០ហិកតា ស្ថិតក្នុងឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ៕