ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តធ្វើការវាស់ធារទឹក និងថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០២កន្លែង

ខេត្តពោធិ៍សាត់ ÷ នៅថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តធ្វើការវាស់ធារទឹក និងថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០២កន្លែង រួមមានទីតាំងស្ថានីយព្រៃខ្លុង ស្ថានីយសន្ទ្រែ និងបានធ្វើការថែទាំស្ថានីយទឹកភ្លៀងស្វ័យប្រវត្តិចំនួន ០១កន្លែង នៅស្ថានីយបាក់ត្រា។ ក្នុងការថែទាំស្ថានីយជលសាស្ត្រ និងស្ថានីយទឹកភ្លៀង ក្រុមការងារបាន ៖
-ធ្វើការត្រួតពិនិត្យទិន្នន័យដែលវាស់ដោយឧបករណ៍ក្នុងស្ថានីយ
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទឹកភ្លៀង
-សម្អាតបន្ទះ Solar ជៀសវាងការផ្ដល់ថាមពលពុំគ្រប់គ្រាន់ដល់ស្ថានីយផងដែរ ៕