ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារបច្ចេកទេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ 

ខេត្តព្រះវិហារ ÷ នៅថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារបច្ចេកទេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះត្រួតពិនិត្យជាក់ស្តែងនៅការងារថែទាំប្រចាំតាមបណ្តាអាងទឹកក្នុងខេត្តព្រះវិហារចំនួន ០៧កន្លែង ៖
១-ចុះត្រួតពិនិត្យ អាងទឹកអូរកំបោរ នៅឃុំរីករាយស្រុករវៀង
២-អាងទឹក៩៥ ស្ថិតនៅសង្កាត់បាលហាល ក្រុងព្រះវិហារ
៣-អាងទឹកកំពីងពួយ តាសេក ឃុំទឹកក្រហម ស្រុកជាំក្សាន្ត
៤-អាងទឹកសីមា ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត
៥-អាងទឹក អូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត
៦-អាងទឹក អូរស្វាយ ឃុំស្រអែម ស្រុកជាំក្សាន្ត
៧-អាងទឹក ទឹកក្រហម ស្ថិតនៅស្រុករវៀង ៕