ឯកឧត្តម ចាន់ ស៊ីណាត ជាអនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំអង្គប្រជុំស្តីពី ការអនុវត្តគម្រោងយុទ្ធសាស្រ្តចំរុះគ្រប់គ្រោងវិស័យធនធានទឹកក្នុងគ្របខណ្ឌទូទាំងប្រទេស ជាមួយនឹងស្ថានស្នាក់ការកណ្តាលរបស់ ADB ក្នុងក្រុងManila នៃប្រទេស Phillipines 

ដោយបានការអនុញ្ញាតពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នឹងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុMEF , ដៃគូធនាគារអភិវឌ្ឍន៍អាស៊ីADB , ធនាគារវិនិយោគទុនរបស់សហគមន៍អឺរ៉ុបEIB និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីAIIB បានសហប្រតិបត្តការយ៉ាងពេញទំហឹងក្នុងលក្ខណៈប្រាកដប្រជាគ្រប់ជ្រុងជ្រោយជាប្រចាំពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ADB, EIB, និងAIIB នឹងធ្វើការអនុវត្តគម្រោងយុទ្ធសាស្រ្តចំរុះគ្រប់គ្រោងវិស័យធនធានទឹកក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងពេលដ៏ឆាប់ៗបំផុតខាងមុខនេះ ក្នុងឆ្នាំ២០២២ ។ ជាក់ស្តែងនៅថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ ស៊ីណាត ជាអនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំអង្គប្រជុំស្តីពី ការអនុវត្តគម្រោងយុទ្ធសាស្រ្តចំរុះគ្រប់គ្រោងវិស័យធនធានទឹកក្នុងគ្របខណ្ឌទូទាំងប្រទេស ជាមួយនឹងស្ថានស្នាក់ការកណ្តាលរបស់ ADB ក្នុងក្រុងManila នៃប្រទេស Phillipines ដើម្បីរៀបចំនីតិវិធី និយាម យន្តការដឹកនាំការអនុវត្តនិងកំណត់ទំហំការងារឲ្យបានប្រព្រឹត្តទៅឲ្យបានឆាប់ឲ្យខាងតែបានលើគម្រោងនេះក្នុងឆ្នាំ២០២២ ឲ្យទទួលបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព ។ អង្គប្រជុំនេះបានប្រព្រឹត្តទៅតាម Video Conference, VC ពីសាលប្រជុំរំដួល ទីស្តីការក្រសួង ៕