ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ​ និងវាស់ធារទឹកនៅទីតាំងស្ថានីយក្បាលហុង

ខេត្តពោធិ៍សាត់ ÷ នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ​ និងវាស់ធារទឹកនៅទីតាំងស្ថានីយក្បាលហុង។ ក្រុមការងារបាន៖
-ផ្លាស់ប្ដូរអាគុយផ្គត់ផ្គង់ថាមពលទៅឧបករណ៍ស្ថានីយ
-ធ្វើការត្រួតពិនិត្យទិន្នន័យដែលវាស់ដោយឧបករណ៍ក្នុងស្ថានីយ និងធ្វើ Calibration កម្ពស់ទឹក
-សិក្សារកទំនាក់ទំនងរវាងធារទឹក និងកម្ពស់ទឹក ៕