ឯកឧត្តម ​ចាន់ យុត្ថា រដ្ឋលេខាធិការនៃក្រសួងធនធានទឹក​ និងឧតុនិយម​ បានដឹកនាំក្រុមបេសកម្មមកខេត្តបាត់ដំបង ចុះពិនិត្យវឌ្ឍភាពការងារក្នុងកម្មវិធីការគ្រប់គ្រងវិស័យធនធានទឹក​ និងការផ្លាស់ប្តូរវិស័យកសិកម្មនៅកម្ពុជា (WAT4CAM) ​ជំហានទី១

ខេត្តបាត់ដំបង ÷ នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ​ចាន់ យុត្ថា រដ្ឋលេខាធិការនៃក្រសួងធនធានទឹក​ និងឧតុនិយម​ បានដឹកនាំក្រុមបេសកម្មមកខេត្តបាត់ដំបង ចុះពិនិត្យវឌ្ឍភាពការងារក្នុងកម្មវិធីការគ្រប់គ្រងវិស័យធនធានទឹក​ និងការផ្លាស់ប្តូរវិស័យកសិកម្មនៅកម្ពុជា (WAT4CAM) ​ជំហានទី១ ។
គណ:ប្រតិភូចូលរួមក្នុងបេសកម្មមាន ៖
– ប្រតិភូ​ AFD ដឹកនាំដោយអ្នកស្រី BOURHIS Ophélie នាយកប្រចាំប្រទេសកម្ពុជា
ប្រតិភូនៃសហភាពអឺរ៉ុប ដឹកនាំដោយលោក​ Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ
– ប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុដឹកនាំដោយលោក​ រៀម ឧត្តម​ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងទ្វេរភាគី
– ប្រតិភូតំណាងក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់​ និងនេសាទ ដឹកនាំដោយលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម
គណៈប្រតិភូបានទៅទស្សនាទីតាំងសាងសង់ប្រព័ន្ធធារាសាស្រ្តកង្ហតក្នុងប្លុក A&B កិច្ចសន្យាលេខ CW04 ដែលបានសិក្សាដោយក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ​ EGIS-SCP-KCC
– បានទៅទស្សនាការបង្ហាញអំពី កសិ-អេកូឡូស៊ី វារីវប្បកម្មវាលស្រែ (TA-AGRI)
– បានពិភាក្សាលើកិច្ចសន្យាស្រូវរបស់ SRP ជាមួយ Agribee នៅក្នុងកម្មវិធីការគ្រប់គ្រងធនធានទឹក​ និងផ្លាស់ប្តូរកសិ-អេកូឡូស៊ីនៅកម្ពុជា​ (WAT4CAM) ៖ លើសេវាកម្មយន្តការ, គម្រោងឥណទានកាបូនក្នុងការសាកល្បង និងការវិវត្តនៃស្ថាប័ននាពេលអនាគតរបស់ BUAC (Battambang Union of Agricultural Cooperative in Kompong Preng)
– បានពិភាក្សាលើការគ្រប់គ្រងអាងស្ទឹងសង្កែនៅពេលខាងមុខនេះ ៕