ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូបំពេញបេសកម្មបន្តនៅខេត្តសៀមរាប ដើម្បីពិនិត្យស្ថានភាពគម្រោងដែលនឹងត្រូវអនុវត្តនៅក្នុងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM)  ពិនិត្យទីតាំងគម្រោងម្កាក់ដែលស្ថិតនៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប

ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូបំពេញបេសកម្មបន្តនៅខេត្តសៀមរាប ដើម្បីពិនិត្យស្ថានភាពគម្រោងដែលនឹងត្រូវអនុវត្តនៅក្នុងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ក្នុងនោះរួមមាន ៖
១-ចុះពិនិត្យទីតាំងគម្រោងម្កាក់ដែលស្ថិតនៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
២-នៅក្នុងសហគមន៍គម្រោងម្កាក់នេះអ្នកទទួលផលមានចំនួន១៣ភូមិ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប មានចំនួន ៦៦១ ហិកតា ដែលត្រូវនឹងប្រជាពលរដ្ឋសរុបចំនួន ៣.០៤៧ នាក់ បានទទួលផលផ្ទាល់ ។
ដំណើរទស្សនកិច្ចនេះមានការចូលរួមពី៖ លោកស្រី BOURHIS Ophélie តំណាងទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ(AFD) ប្រចាំប្រទេសកម្ពុជា, លោក Bryan FORNARI តំណាងសហភាពអ៊ឺរ៉ុប(EU) ប្រចាំប្រទេសកម្ពុជា, ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប រួមជាមួយក្រុមការងារទីប្រឹក្សាបច្ចេកទេសនៃកម្មវិធី WAT4CAMផងដែរ ៕