លោក ម៉ែន ម្លប់បុណ្យ អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក បានដឹកនាំក្រុមកាងារបច្ចេកទេស ប្រជុំជាមួយអាជ្ញាធរ ឃុំ ភូមិ និងកសិករដែលទទួលផលពីប្រព័ន្ធធារាសាស្រ្ត ជណ្តើរកាច់ ដើម្បីផ្តល់ពត៌មាន និងពន្យល់អំពីសារៈសំខាន់នៃការបង្កើតឱ្យមាន ស.ក.ប.ទ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ 

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃអង្គារ៍ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
លោក ម៉ែន ម្លប់បុណ្យ អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក បានដឹកនាំក្រុមកាងារបច្ចេកទេស ដោយបានសហការជាមួយលោក ណុប ព្រីន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងលោក អ៊ូច សារុំ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោងទង ចុះទៅប្រព័ន្ធធារាសាស្រ្តជណ្តើរកាច់ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានអនុវត្តការងារដូចខាងក្រោម÷
១. ជួបប្រជុំជាមួយអាជ្ញាធរ ឃុំ ភូមិ និងកសិករដែលទទួលផលពីប្រព័ន្ធធារាសាស្រ្ត ដើម្បីផ្តល់ពត៌មាន និងពន្យល់អំពីសារៈសំខាន់នៃការបង្កើតឱ្យមាន ស.ក.ប.ទ. ប្រព័ន្ធធារាសាស្រ្តជណ្តើរកាច់។
២. សិក្សា និងប្រមូលទិន្នន័យហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព និងផ្ទៃដីស្រោចស្រពស្ថិតក្នុងតំបន់ប្រព័ន្ធស្រោចស្រពជណ្តើរកាច់។
៣. ចុះកំណត់និយាមកានៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ឌធារាសាស្រ្តជណ្តើរកាច់។
៤. សិក្សាពីប្រភពទឹក និងផ្ទៃរងទឹកភ្លៀងអាងទឹកជណ្តើរកាច់។
៥. ពន្យល់អំពីនីតិវិធីនៃការរៀបចំ ស.ក.ប.ទ. និងដំណើរការបោះឆ្នោតជ្រើសរើសគណ:កម្មាធិការ ស.ក.ប.ទ.។