ក្រុមការងារនៃនាយកដ្ឋានជលសាស្ដ្រ ក្រសួងធនធានទឹកនិងឧតុនិយម បានចុះអនុវត្តច្រកបាវខ្សាច់ទប់ច្រាំងទន្លេនៅចំណុចទីតាំងខាងក្រោយមន្ទីរពេទ្យបង្អែកក្រូចឆ្មារបន្តពីគម្រោងចាស់

ខេត្តត្បូងឃ្មុំ ÷ នៅថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារនៃនាយកដ្ឋានជលសាស្ដ្រ ក្រសួងធនធានទឹកនិងឧតុនិយម បានចុះអនុវត្តច្រកបាវខ្សាច់ទប់ច្រាំងទន្លេនៅចំណុចទីតាំងខាងក្រោយមន្ទីរពេទ្យបង្អែកក្រូចឆ្មារបន្តពីគម្រោងចាស់មកក្រោមត្រឹមផ្លូវកែងចូលមកស្នាក់ការបក្សមានប្រវែងសរុប ៥០០ ម នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។