ការដ្ឋានស្តារប្រឡាយមេក្របៅ មានទីតាំងស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានធ្វើការស្តារឡើងវិញ ដោយនាយកដ្ឋានធារាសាស្រ្តកសិកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយម ការងារអនុវត្តបានប្រមាណ ៤៥ % 

ខេត្តកណ្តាល ÷ ការដ្ឋានស្តារប្រឡាយមេក្របៅ មានទីតាំងស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានធ្វើការស្តារឡើងវិញ ដោយនាយកដ្ឋានធារាសាស្រ្តកសិកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ២០២១ មកដល់ពេលនេះការងារអនុវត្តបានប្រមាណ ៤៥ % លើទំហំការងារ ៖
– ប្រឡាយមេក្របៅ ប្រវែង ៥.០០០ ម៉ែត្រ អនុវត្តបាន ១.៣០០ ម៉ែត្រ
– សាងសង់ខ្នងប្រឡាយសងខាងប្រវែង ៥.០០០ ម៉ែត្រ អនុវត្តបាន ១.៣០០ ម៉ែត្រ ដោយចាក់ថ្មមិចពីលើ
– សាងសង់សំណង់សិល្បការ ចំនួន ០៧ កន្លែង
– ជួសជុល និងសាងសង់ស្ថានីយ៍បូមទឹកថ្មី បន្ថែមសងខាងចំនួន ០២ គ្រឿង ប្រើម៉ូទ័រដើរដោយចរន្តអគ្គីសនី
មានកម្លាំង ៦០០ សេះ QW3600-8-132KW
បន្ទាប់ពីការសាងសង់ហើយ ប្រឡាយមេក្របៅ មានតួនាទីសំខាន់ណាស់ក្នុងការរំដោះទឹកភ្លៀង និងទឹកប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋ មួយផ្នែកចេញពីសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្តុល នៃភូមិសាស្ត្រក្រុងតាខ្មៅ ដោយបង្ហូរទម្លាក់ចូលទៅក្នុងបឹងរាន តាមរយៈប្រឡាយ ៩៦ និងបន្តតាមរយៈប្រឡាយលេខ ៦២ រហូតដល់បឹងជើងលោង ក្នុងភូមិសាស្ត្រឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ៕