ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះវាយតម្លៃបញ្ចប់សុពលភាព គម្រោងការពារច្រាំងទន្លេ និងព្រែក នៅខេត្តកណ្តាល និងខេត្តកំពង់ចាម
ខេត្តកណ្តាល−ខេត្តកំពង់ចាម ÷ នៅថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងលោក ប្រាក់ ឡាក់ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះវាយតម្លៃបញ្ចប់សុពលភាព គម្រោងការពារច្រាំងទន្លេ និងព្រែក ដែលមានទីតាំងដូចខាងក្រោម ៖
១. គម្រោងការពារច្រាំងព្រែកអន្លង់គគី ប្រវែង ២៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយបញ្ចប់សុពលភាពការងាររយៈពេល ១២ខែ
២.គម្រោងការពារច្រាំងទន្លេ ក្នុងឆ្នាំ២០២០ នៅទីតាំង ០៣កន្លែង ស្ថិតនៅស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល និងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយបញ្ចប់សុពលភាពការងាររយៈពេល ០៦ខែមាន ៖
ក-គម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង ១០០ម៉ែត្រ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល
ខ-គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ១០៥ម៉ែត្រ ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
គ-គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ៥០ម៉ែត្រ ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ជារួមការពិនិត្យវាយតម្លៃឃើញថា ទីតាំងដែលបានការពារនេះ គឺត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាពបានល្អ ៕