ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដឹកដីច្រកបាវ យកទៅបិទទំនប់បញ្ចាល់ទឹក ដេីម្បីរក្សាទឹកសម្រាប់ទុកឲ្យបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់

ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដឹកដីច្រកបាវ យកទៅបិទទំនប់បញ្ចាល់ទឹក ដេីម្បីរក្សាទឹកសម្រាប់ទុកឲ្យបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់ និងស្រោចស្រពដំណាំស្រូវប្រាំងចំនួន ១២០០ហិកតា ស្ថិតនៅឃុំគយម៉ែង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ៕